Loading...
Loading...
Loading...

Sunday, February 5, 2017

ចម្រៀងមួយម៉ឺនអាល័យ ភ្លេងសុទ្ធ

Lyric:
ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ 
ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ 
ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ 
ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ 


សម្លេងចំរៀង មួយម៉ឺនអាល័យ 
ចំរៀងច្រៀងថ្មី នឹងក្រោយបង្អស់ 
ចំរៀងអ្នកក្រ ថ្ងូរស្តាយស្រណោះ 
ស្តាយចិត្តដែលស្មោះ ស្តាយឈ្មោះស្នេហា 

ចំរៀងសោកស្តាយ ក្លាយជាពរជ័យ
ជាចំណងដៃ ដល់ថ្ងៃរៀបការ 
ច្រៀងរាប់ភ្ជាប់រឿង ដែលឥតខ្លឹមសារ 
ជារឿងអនិច្ចា ស្នេហាប្រួលប្រែ 

តែស៊ូកាត់ចិត្ត ទាំងម៉ឺនអាល័យ 
ទោះជីវិតក្ស័យ ក៏សុខចិត្តដែរ 
តែសូមអោយអូន ប្រកបក្តីស្នេហ៍ 
កុំអោយបែកបែរ ដូចស្នេហ៍ប្រុសបង 

ចំរៀងអាល័យ ក្នុងថ្ងៃបែកគ្នា
ទឹកភ្នែកច្រៀងលា គ្រាធ្លាប់ឆ្លើយឆ្លង 
លារឿងទាំងអស់ លាឈ្មោះអូនបង 
លាចិត្តដែលប៉ង ឆ្លងស្ពានជីវិត 

ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ 
ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ 
ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ 
ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ


No comments:

Post a Comment

Loading...