Lyric:
(ប) គំនួចវាយោ បក់ផាត់ដួងចៃ
បក់អោយចិត្តខ្ញុំប្រែក្លាយ
ទោះជាម្តេចក្តី ក៏សូមស្មគ្រ័នាង
(ស) ពោលស្ម័គ្រងាយៗ
រវើរវាយមិនទៀង
បើអូនលង់ស្នេហ៍លើបង
ខ្លាចក្រែងមួរហ្មង ដូចជាមិនសម
(ប) ពាក្យដែលស្មគ្រ័បង ប្រាប់អូនម្តេចក្តី
ពាក្យពិតនឹងដួងហឬទ័យ
ស្មគ្រ័តែលើស្រី ស្មគ្រ័តែមាសមុំ
(ស) ឮគួរបេតី តែខ្លាចក្លាយជាល្វាទុំ
ព្រោះស្នេហ៍ ដែលមិនសក្តិសម
ធ្វើអោយទ្រូងខ្ញុំ ក្រៀមក្រំខ្លោចផ្សា
(ប) ខែរះលើ នភាល័យ
សូមសាងស្នេហ៍និងស្រី
សូមសាងភក្តី លើស្រីហើយណា
(ស) ពាក្យប្រុសបង អោយខ្ញុំសោកា
គូរចាស់របស់នោះណា
សូមវិលស្នេហាសោះខ្ញុំក្រំចិត្ត
(ប) បងសូមសន្យាចំពោះពិសី
(ស) សូមកុំធ្វើអោយរូបស្រី
បង់កេរ្តិ៍អប្រិយ៍ ណាប្រុសវរមិត្រ
(ប) ពាក្យបងតែមួយ
សូមស្រីជឿចុះពាក្យពិត
(ស) គ្មានន័យអ្វីសោះបន្តិច
បើស្រីបង់ចិត្ត មិនដឹងយ៉ាងណា
Loading...
Loading...
Loading...
Tuesday, January 24, 2017
គំនួចវាយោ គំនួចស្នេហ៍ភក្ដី ភ្លេហសុទ្ធ
Slow
Subscribe to:
Post Comments (Atom)
Loading...


No comments:
Post a Comment